គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ កំពុងបន្តទទួលការបណ្ដុះបណ្ដាលនៅ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- March 25, 2025
- 2:42 pm
មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ កំពុងបន្តទទួលការបណ្ដុះបណ្ដាលនៅ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ វគ្គបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ បាននិងកំពុងបន្តដំណើរការលើមុខវិជ្ជាចំនួន ៦ ដែលរួមមាន៖ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ខួបគណនេយ្យ, ការរៀបចំថវិកា, ការគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ SARMIS, លទ្ធកម្មសាធារណៈ, និង ស្តង់ដាគណនេយ្យទ្រព្យសកម្ម ។ កម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីរួមចំណែកកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។