មន្ត្រី​អនុវត្ត​ការ​ងារ​ហិរញ្ញ​វត្ថុ​របស់​ក្រសួង​ស្ថាប័ន​នៅ​​ថ្នាក់​ជាតិ​នៅ​តែ​បន្ត​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ​វិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ បាន​និង​កំពុង​ទទួលការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​​​​វិញ្ញាបនបត្រផ្សា​រ​ភ្ជាប់​មុខ​តំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ លើមុខវិជ្ជា ៥ ដែលរួម​មាន៖ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការរៀបចំថវិកា, កិច្ចបញ្ជិកាគណនេយ្យ​រជ្ជទេយ្យបុរេប្រទាន, លទ្ធកម្មសាធារណៈ, និង កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យ​ចំណូល។ កម្មវិធីបណ្តុះ​បណ្តាលនេះ​គោលបំណង​រួមចំណែក​ក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ​ហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្ត​ការ​កែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។