គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ បទពិសោធប្រទេសចិន
- admin
- December 9, 2024
- 10:28 am
ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ បទពិសោធប្រទេសចិន
នាថ្ងៃព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ សាធារណៈរដ្ឋប្រជាមានិតចិន, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFI) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានជាតិគណនេយ្យ និង វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI/AFDI) នៃទីក្រុងសៀងហៃ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ បទពិសោធប្រទេសចិន» ជូនសិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន ៣០ រូប ដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវ ស៊ុន ណាលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក លូ វិនពីន (Lu Wenbin) ប្រធានវិទ្យាស្ថានជាតិគណនេយ្យ និងវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI/AFDI) ព្រមទាំងសាស្រ្តាចារ្យ វាគ្មិន និងសិក្ខាកាម។