គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ នៃអាណត្តិទី២
- admin
- March 12, 2025
- 11:02 am
ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០ នៃអាណត្តិទី២
នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៥ នៅអគារផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី២០ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និង សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា និង អនុម័តជាគោលការណ៍លើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. អនុម័តជាគោលការណ៍លើការបិទរបាយការណ៍ហិរញ្ញវត្ថុរបស់ ផមក ប្រចាំឆ្នាំ ២០២៤ ។
២. អនុម័តជាគោលការណ៍លើការបន្តសមាជិកភាពរបស់ ធនាគារ និង ក្រុមហ៊ុនមូលបត្រ ដែលជាឈ្មួញជើងសារមូលបត្រ, ភ្នាក់ងារបញ្ជិកាមូលបត្រ, ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និង ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ។
៣. ផ្សេងៗ ៕