គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី ១៩ នៃអាណត្តិទី ២
- admin
- January 21, 2025
- 3:08 pm

ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី ១៩ នៃអាណត្តិទី ២
នារសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៥ នៅអគារផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី ១៩ នៃអាណត្តិទី ២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
អង្គប្រជុំបានពិនិត្យពិភាក្សា លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖
១. របាយការណ៍លទ្ធផលប្រចាំត្រីមាសទី៣ និង ទី៤ ឆ្នាំ ២០២៤ របស់ ផមក ។
២. ការស្នើអនុម័តលើការចូលសមាជិភាពថ្មី នៃក្រុមហ៊ុនមូលបត្រ កាណាឌីណា ម.ក ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង ការបន្តសមាជិកភាពនៃក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និង ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ។ ៣. ការស្នើអនុម័តលើការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបំណុលរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ៕