គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ថ្ងៃនេះជាចុងក្រោយនៃសប្តាហ៍ទី៦ ក្នុងការបណ្តុះបណ្តាលមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ
- admin
- March 21, 2025
- 10:28 am
ថ្ងៃនេះជាចុងក្រោយនៃសប្តាហ៍ទី៦ ក្នុងការបណ្តុះបណ្តាលមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ ដែលក្នុងនោះមានមុខវិជ្ជារួមមាន ៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, នីតិវិធិនៃការអនុវត្តចំណាយថវិកាចរន្ត, ការគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ SARMIS, កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន, លទ្ធកម្មសាធារណៈ, ស្តង់ដាគណនេយ្យទ្រព្យសកម្មរយៈពេលវែង, គណនេយ្យករសាធារណៈ និងគណនេយ្យកររតនាគារ, និងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងរួមចំណែកក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មីឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ អនក្រ.បក ស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។