ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងកំពុងតែបន្តនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ ដែលក្នុងនោះមានមុខវិជ្ជា ៨ រួមមាន៖ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ខួបគណនេយ្យ, កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន, មូលដ្ឋានគ្រឹះនៃថវិកា, ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, លទ្ធកម្មសាធារណៈ, យន្តការទំនើបនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធ NRMIS, និង នីតិវិធីនៃការអនុវត្តចំណាយថវិកាចរន្ត