គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជាសប្ដាហ៍ទី៣ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣
- admin
- February 25, 2025
- 4:43 pm
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជាសប្ដាហ៍ទី៣ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣ កំពុងតែបន្តការបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ ដែលក្នុងនោះ មានមុខវិជ្ជាចំនួន ៥ កំពុងត្រូវបានដំណើរការបណ្តុះបណ្តាលនៅថ្ងៃនេះ។ មុខវិជ្ជាទាំង ៥ នោះ រួមមាន៖ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន ខួបគណនេយ្យ ការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង លទ្ធកម្មសាធារណៈ ។ គោលបំណងនៃការបណ្តុះបណ្តាលនេះគឺឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។