ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ការបណ្តុះបណ្ដាលមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័នថ្នាក់ជាតិនៅតែបន្តនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ។ ក្នុងនោះមុខវិជ្ជា ៦ រួមមាន៖ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, លទ្ធកម្មសាធារណៈ, ស្តង់ដារគណនេយ្យទ្រព្យសកម្មរយៈពេលវែង, នីតិវិធីគ្រប់គ្រងរជ្ជទេយ្យបុរេប្រទាន, និង នីតិវិធីគ្រប់គ្រងរជ្ជទេយ្យចំណូល ។ កម្មវិធីបណ្តុះ​បណ្តាលនេះគឺសំដៅ​រួមចំណែកកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ​ហិរញ្ញវត្ថុសាធារណៈ» ដើម្បីគាំទ្រ​និងអនុវត្តការកែទម្រង់​ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។