គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ដំណើរការថ្នាក់សិក្សាដែលចូលរៀនលើកទី១ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣
- admin
- February 14, 2025
- 1:13 pm
ដំណើរការថ្នាក់សិក្សាដែលចូលរៀនលើកទី១ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តដំណើរការថ្នាក់សិក្សាដែលចូលរៀនលើកទី១ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣ លើជំនាញ (១).គ្រប់គ្រងថវិកា (ថវិកាសមិទ្ធកម្ម), (២).លទ្ធកម្មសាធារណៈ, (៣).គណនេយ្យសាធារណៈផ្នែករជ្ជទេយ្យបុរេប្រទាន, (៤).គណនេយ្យសាធារណៈផ្នែករជ្ជទេយ្យចំណូល, និង (៥).គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់សិក្ខាកាមគោលដៅជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៅក្នុងមុខតំណែង មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។
វគ្គសិក្សានេះបាននិងកំពុងចូលរូមធ្វើបទឧទ្ទេសបច្ចេកទេស ជូនដោយក្រុមឧទ្ទេសាចារ្យ មកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយករដ្ឋានជំនាញពាក់ព័ន្ធដើម្បីចែករំលែកចំណេះដឹង និង បទពិសោធ លើមុខវិជ្ជាជំនាញពាក់ព័ន្ធ ដូចជា ការរៀបចំថវិកាសមិទ្ធកម្ម, ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ស្ដង់ដាគណនេយ្យទ្រព្យសកម្មរយៈពេលវែង, និង កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន សំដៅរួមចំណែកក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចគោលបំណង ប្រកបដោយប្រសិទ្ធភាព និងចីរភាព
៕