គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃព្រះរាជាណាចក្រកម្ពុជាទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- March 14, 2025
- 11:55 am
ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃព្រះរាជាណាចក្រកម្ពុជាទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះជាថ្ងៃចុងបញ្ចប់នៃវគ្គបណ្ដុះបណ្ដាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ » ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដែលមានសិក្ខាកាមសរុបចំនួន ៣១នាក់ ដែលអញ្ជើញមកពី ១៨ រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹងសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដែលត្រូវបានជ្រើសរើសថ្មី លើការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។