គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ខួបគណនេយ្យ ជាមុខវិជ្ជាមូលដ្ឋានគ្រឹះមួយ ក្នុងការបណ្តុះបណ្តាលនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
- admin
- April 4, 2025
- 11:13 am
ខួបគណនេយ្យ ជាមុខវិជ្ជាមូលដ្ឋានគ្រឹះមួយ ក្នុងការបណ្តុះបណ្តាលនៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង
ថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តបណ្តុះបណ្តាលមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ទៅលើមុខវិជ្ជាខួបគណនេយ្យ ។ មុខវិជ្ជានេះផ្ដោតទៅលើ ជំហានទាំង ១០ នៃក្នុងខួបគណនេយ្យ ក្នុងការរៀបចំកិច្ចបញ្ជិការគណនេយ្យ ដំណើរការនៃការកត់ត្រា ការសរុបព័ត៌មាន និង ការរាយការណ៍ នូវប្រតិបត្តិការសេដ្ឋកិច្ច នៃសកម្មភាពសេដ្ឋកិច្ចរបស់អង្គភាពក្នុងរយៈពេលកំណត់មួយ ។ ប្រតិបត្តិការទាំងនេះ នឹងត្រូវបានសរុបដើម្បីយកទៅរៀបចំជារបាយការណ៍ហិរញ្ញវត្ថុ រួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តារាងតុល្យការ) របាយការណ៍ប្រាក់ចំណេញ ខាត និង របាយការណ៍លំហូរសាច់ប្រាក់ ជាដើម។