គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រុមហ៊ុនគ្រប់គ្រងសួនឧស្សាកម្ម និង ក្រុមហ៊ុនផលិតអាគុយស្តុកអគ្គិសនី របស់ប្រទេសចិន កំពុងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
- admin
- March 18, 2025
- 3:16 pm
ក្រុមហ៊ុនគ្រប់គ្រងសួនឧស្សាកម្ម និង ក្រុមហ៊ុនផលិតអាគុយស្តុកអគ្គិសនី របស់ប្រទេសចិន កំពុងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយប្រតិភូនៃក្រុមហ៊ុនមកពីប្រទេសចិន ដែលដឹកនាំដោយ លោក Billy Tam នាយកក្រុមហ៊ុន Louis International (Holdings) Co., Ltd និង លោក Sun Fangzhou នាយកក្រុមហ៊ុន Hubei Cherizon Group Co., Ltd ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនៃជំនួបនេះ, តំណាងក្រុមហ៊ុន Louis International បានជម្រាបជូនអំពីបទពិសោធន៍របស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ដែលមានទាំងនៅក្នុងប្រទេសចិន និង នៅបរទេស ចំនួន ៣ ទីតាំង (មានផ្ទៃដីសរុប ប្រមាណ ៣០០ ហិកតា) និង មានសហគ្រាសជាច្រើនកំពុងវិនិយោគក្នុងការផលិត ផលិតផលប្រើប្រាស់ក្នុងផ្ទះ, ផលិតផលសម្រាប់វេចខ្ចប់, សំលៀកបំពាក់, អាគុយស្តុកអគ្គិសនី និង ផលិតផលតុបតែងក្នុងផ្ទះ ជាដើម ។ ជាមួយនេះ, តំណាងក្រុមហ៊ុន Hubei Cherizon Group ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា លើការផលិតអាគុយខ្នាតធំ សម្រាប់ស្តុកអគ្គិសនី, និង ការគ្រប់គ្រងសំណល់អាគុយ ដោយប្រមូល អាគុយចាស់ៗ និង ខូច មកកែច្នៃឡើងវិញ ។
ក្រុមហ៊ុនទាំង ២ បានបង្ហាញអំពីឆន្ទៈក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និង បទពិសោធន៍របស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងសួនឧស្សាហកម្មនៅបរទេស មកវិនិយោគនៅកម្ពុជា ផងដែរ ។
ថ្លែងក្នុងឱកាសជំនួបនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពី សក្តានុពលវិនិយោគរបស់កម្ពុជា និង ការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ថ្មីៗនេះ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបន្តមានសុពលភាពដល់ដំណាច់ឆ្នាំ ២០២៥ និង ស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
តាមការស្នើសុំរបស់តំណាងក្រុមហ៊ុន, ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្របសម្រួលជូនប្រតិភូក្រុមហ៊ុន ក្នុងការធ្វើទស្សកិច្ចក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពី បរិយាកាសវិនិយោគ, យន្តការសម្របសម្រួលវិនិយោគតាមកម្មវិធីពិសេស និង ស្វែងយល់អំពីតំបន់សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការដោយជោគជ័យនៅកម្ពុជា ។
មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរដល់ប្រតិភូក្រុមហ៊ុន ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ និង ធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព ៕