គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យពិភាក្សាលើការស្នើការលើកទឹកចិត្តដល់គម្រោងរោងចក្រផលិតដែក និង ផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគ និង ធុរកិច្ច
- admin
- November 25, 2024
- 12:57 pm
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ពិនិត្យពិភាក្សាលើការស្នើការលើកទឹកចិត្តដល់គម្រោងរោងចក្រផលិតដែក និង ផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគ និង ធុរកិច្ច
នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទដែលបានស្នើលើកទឹកចិត្តពិសេស ដូចជា ពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនី ជាដើម ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្រ្តីជំនាញ ។
សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, និង តាមការណែនាំដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រុមការងារបានខិតខំបំពេញភារកិច្ចដោយសកម្មក្នុងការផ្តល់ការប្រឹក្សាយោបល់ ការផ្សព្វផ្សាយ ការថែទាំវិនិយោគ ការសម្របសម្រួល និង ការផ្តល់ការលើកទឹកចិត្តពិសេស រួមទាំងការអនុវត្តវិធានការនានា ជាកញ្ចប់ ដែលមានការចូលរួម និង កិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង, ជំរុញការវិនិយោគលើគម្រោងថ្មី និង ពង្រីកគម្រោង ។
បច្ចុប្បន្ន, ក្រុមការងារបានពិនិត្យផ្តល់ការលើកទឹកចិត្តដល់គម្រោង ចំនួន ១៦៥ គម្រោង ដែលមានទុនវិនិយោគសរុប ២ ០៥៥ ០០០ ០០០ ដុល្លារអាម៉េរិក ក្នុងនោះ គម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ៥២%, គម្រោងថ្មី ចំនួន ៣៧%, ការពង្រីកគម្រោង ចំនួន ៩% និង គម្រោងមានស្រាប់ ចំនួន ២% ។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បាន និង កំពុងបង្កើតជាគំរូមួយ សម្រាប់ជំរុញការវិនិយោគនៅកន្លែងដទៃ និង ការដោះស្រាយបញ្ហានានា ។ អគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និង មានសកម្មភាពធុរកិច្ចជាបណ្តើរៗ និង មានទំនោរកើនឡើង ខណៈដែលគម្រោងថ្មីក៏មានការកើនឡើង ហើយវិស័យឯកជនបាន និង កំពុងជ្រើសរើសយកយន្តការក្រុមការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេស, ការសម្រួលនីតិវិធី និង ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។
ជារួម, ការអនុវត្តកម្មវិធីពិសេសសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា ការប្រកាន់យករបៀបធ្វើការ ដោយសកម្ម និង មានកិច្ចសហការ និង ការសម្របសម្រួលខ្ពស់ពីក្រសួងស្ថាប័ន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”, ការបង្កើតបរិយាកាសការងារ ដែលកសាងសមត្ថភាព និង ជំរុញការចូលរួមក្នុងការគ្រប់គ្រងការអភិវឌ្ឍ និង ជំរុញការវិនិយោគនៅមូលដ្ឋាន, ការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចុះបញ្ជី និង មានអនុលោមភាព, ការបង្កើតនិន្នាការសហការ រវាងវិស័យឯកជន និង រដ្ឋ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅទីតាំងគម្រោង និង ការបង្កើតយន្តការ “ច្រកចេញចូលតែមួយ” ដែលកំពុងដំណើរការ និង មានការចូលរួមសហការខ្ពស់ ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ៕