គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”
- admin
- December 16, 2024
- 12:53 pm

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរៀបចំប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”
នារសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” រយៈពេល ១១ ខែ ឆ្នាំ ២០២៤ ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិករបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងយុត្តិធម៌, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងមហាផ្ទៃ, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
សូមជម្រាបជូនថា ក្នុងរយៈពេល ១១ ខែ នេះ, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង ដែលមានទុនវិនិយោគ ៦ ០២៦ លានដុល្លារអាម៉េរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០ លានដុល្លារ និង ដែលប៉ាន់ស្មានអាចបង្កើតការងារ ឬ ត្រូវការកម្មករ និយោជិត ចំនួន ៣៩ ៥៧៨ កន្លែង លើសសូចនាករសមិទ្ធកម្ម ដែលកំណត់ត្រឹម ៥ ០០០ កន្លែង ។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និង សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និង សកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ-ឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម ព្រមទាំងបានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ យល់ និង ប្រកាន់របៀបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និង សម្រួលនីតិវិធីដល់វិស័យឯកជន ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ៕