ក្រុមការងារ​ជំរុញការ​វិ​និ​យោគ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ រៀប​ចំ​កិច្ច​ប្រជុំ​ពិ​ភាក្សា​អំ​ពី​កា​រ​ជំរុញ​ការ​វិ​និ​យោគ និង ការ​ការ​ពារ​បរិស្ថាន ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ

នាព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្ទាល់ រួមមាន ក្រសួងបរិស្ថាន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និង រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការជំរុញការវិនិយោគ និង ការការពារបរិស្ថាន ក្នុងខេត្តព្រះសីហនុ ។ ជាលទ្ធផល, អង្គប្រជុំ បានឯកភាពលើគោលការណ៍សំខាន់ៗ ដើម្បីធានាតុល្យភាពនៃការវិនិយោគ និងការការពារបរិស្ថាន ព្រមទាំងធានាចីរភាពក្នុងការអភិវឌ្ឍ នៅខេត្តព្រះសីហនុ សម្រាប់រយៈពេលខ្លី មធ្យម និង វែង ៕