គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្វើសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ SARMIS
- admin
- January 23, 2025
- 2:51 pm

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាអំពីការធ្វើសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ SARMIS
នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការធ្វើសន្ធានកម្មរវាង FMIS និង ប្រព័ន្ធ SARMIS ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមប្រតិភូរាជដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និង លេខាធិការដ្ឋានក្រមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងក្រុមការងារបច្ចេកទេសនៃប្រព័ន្ធ SARMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង ប្រមូលធាតុចូលអំពីការរៀបចំការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានកាន់តែច្បាស់លាស់ ,ទាន់ពលវេលា និង ការគ្រប់គ្រងឱ្យបានកាន់តែប្រសើរ ប្រកបដោយតម្លាភាព និង គណនេយ្យភាព ៕