គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំ”យុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត
- admin
- February 12, 2025
- 10:01 am
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំ"យុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត
នាព្រឹកថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ “យុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត” ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង និង អគ្គលេខាធិការរង ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានធ្វើការពិភាក្សាលើធាតុចូលរបស់វិស័យឯកជន និង បានផ្តល់ធាតុចូលបន្ថែម ក្នុងការរៀបចំសេចក្តីព្រាងឯកសារយុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត ក្នុងគោលបំណងចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ច និង អភិវឌ្ឍប្រកបដោយបរិយាបន្ន និង ចីរភាព ជាពិសេស ជំរុញការវិនិយោគ និង ការអភិវឌ្ឍឧស្សាហកម្មយានយន្ត និង ឧស្សាហកម្មគាំទ្រ ឱ្យមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងអាចបង្កើនការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និង អន្តរជាតិ ក្នុងរយៈពេលមធ្យម និង វែងខាងមុខ ។ យុទ្ធសាស្រ្តនេះ មានវិសាលភាពគ្របដណ្តប់ចំពោះឧស្សាហកម្មផ្គុំ និង ដំឡើងយានយន្តក្នុងស្រុក (រួមមានរថយន្ត, ទោចក្រយានយន្ត, ត្រីចក្រយានយន្ត) ទាំងប្រភេទយានយន្តប្រើប្រាស់ឥន្ធនៈ និង អគ្គិសនី ក៏ដូចជាឧស្សាហកម្មគាំទ្រដល់ឧស្សាហកម្មផ្គុំ និង ដំឡើងយានយន្តក្នុងស្រុក ៕