គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមហិច្ឆតាចូលរួមរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យលូតលាស់ឆាប់រហ័សប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ បរិយាប័ន្ន និង ចីរភាព សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនូវសូចនាករសមិទ្ធកម្មគន្លឹះ ក្នុងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១
- admin
- March 6, 2025
- 12:08 pm

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមហិច្ឆតាចូលរួមរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យលូតលាស់ឆាប់រហ័សប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ បរិយាប័ន្ន និង ចីរភាព សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនូវសូចនាករសមិទ្ធកម្មគន្លឹះ ក្នុងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១
នារសៀល ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍ និង គោលនយោបាយនានា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួល/ការកំណត់ ឆ្នាំមូលដ្ឋាន បន្ទាត់មូលដ្ឋាន និង ចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ ក្រោមក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលទទួលបន្ទុកដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (កសហវ) និង អង្គភាពក្រោមឱវាទរដ្ឋមន្រ្តី កសហវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក អគ្គលេខាធិការរង មន្រ្តីជំនាញជាន់ខ្ពស់ នៃអង្គភាពចំណុះឱ្យ កសហវ និង អង្គភាពក្រោមឱវាទរដ្ឋមន្រ្តី កសហវ ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាអំពីការកែសម្រួលចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ ដែលទទួលបន្ទុកដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការកំណត់ ឆ្នាំមូលដ្ឋាន បន្ទាត់មូលដ្ឋាន និង ចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះៗ ដែលទទួលបន្ទុកដឹកនាំអនុវត្តដោយអង្គភាពក្រោមឱវាទរដ្ឋមន្រ្តី កសហវ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះអង្គភាពចំណុះឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អង្គភាពក្រោមឱវាទរដ្ឋមន្រ្តី កសហវ ដែលទទួលបន្ទុកដឹកនាំអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះៗ ព្រមទាំងបានលើកទឹកចិត្តឱ្យអង្គភាពទាំងអស់ ពិនិត្យលទ្ធភាពដាក់ចេញនូវយុទ្ធសាស្រ្ត និង ផែនការសកម្មភាព សំដៅសម្រេចឱ្យបាននូវចំណុចដៅដែលបានដាក់ចេញ ក្នុងគោលដៅចូលរួមរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យលូតលាស់ឆាប់រហ័ស ប្រកបដោយ ប្រសិទ្ធភាព នវានុវត្តន៍ បរិយាប័ន្ន និង ចីរភាព សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ៕