គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- March 3, 2025
- 3:27 pm

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥ នៅសណ្ឋាគារ និង រមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ, ប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និង ជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៤ និង ទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន អនុប្រធានប្រចាំការ សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ប.ទ. និង ក.គ.ម. ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យរួមគ្នាលើវឌ្ឍនភាពការងារ និង បញ្ហាប្រឈម នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ ២០២៤ ព្រមទាំងដាក់ចេញទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ ២០២៥ របស់ គ.ប.ទ. និង ក.គ.ម. ដើម្បីពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និង គណនេយ្យភាព ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យបានទាន់ពេល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ដំណាក់កាលទី ៤ ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល, ក្រសួងបានដាក់ចេញចក្ខុវិស័យឆ្នាំ ២០៣០ ក្នុងទិសដៅចូលរួមកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទ្រព្យសម្បត្តិរដ្ឋ ឆ្ពោះទៅឧត្តមានុវត្តន៍ ។
ក្នុងន័យនេះ, ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ហានិភ័យ និង ភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយឥទ្ធិពលផ្ទួនៗ គួបគ្នា ពីវិបត្តិធំៗលើសេដ្ឋកិច្ចសកល និង តំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់លាក់ មុតស្រួច និង ចំគោលដៅ លើការដោះស្រាយបញ្ហា ជាឧបសគ្គរាំងស្ទះការប្រកួតប្រជែង ការពង្រឹងភាពធន់ និង ការជំរុញវិនិយោគ ព្រមទាំងការពង្រឹងប្រសិទ្ធភាពចំណាយ ក៏ដូចជាការពង្រឹងវិន័យថវិកា និង ការវិភាជថវិកា ដោយផ្អែកលើផែនការសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្មជាដើម តាមរយៈការអនុវត្តការងារទាំងស្រុង នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការគ្រប់គ្រងចំណូល-ចំណាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ក្នុងនាមជាស្ថាប័នប្រតិបត្តិករ ដែលមាន គ.ប.ទ. និង ក.គ.ម. ជាសេនាធិការឱ្យក្រសួង ដូចក្រសួង-ស្ថាប័ន ដទៃទៀត កាលពីខែ ធ្នូ ឆ្នាំ ២០២៤ កន្លងមក, គ.ប.ទ. និង ក.គ.ម. បានផ្សព្វផ្សាយគោលការណ៍ណែនាំ ចំនួន ២ រួមមាន៖ ទី១. គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង ទី២. គោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និង ការប្រមូលចំណូល មិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាឧបករណ៍គាំទ្រ និង បំពេញបន្ថែម លើការអនុវត្តច្បាប់ គោលនយោបាយ យុទ្ធសាស្រ្ត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក របស់ក្រុមការងារ គ.ប.ទ. និង ក.គ.ម. ព្រមទាំងថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អនុប្រធានប្រចាំការ សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ប.ទ. និង ក.គ.ម. ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ សម្រាប់ផ្ទៃក្នុងក្រសួង ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹកជូនអង្គវិបស្សនា ឱ្យបន្តលើកកម្ពស់សមត្ថភាព និង ភាពជាអ្នកដឹកនាំ, ពង្រឹង និង ជំរុញការអនុវត្តក្របខ័ណ្ឌច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន, បង្កើនកិច្ចសហការជិតស្និទ្ធ រវាងអង្គភាព និង ក្រុមការងារ ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមបរិវត្តកម្មឌីជីថល សំដៅពង្រឹងប្រសិទ្ធភាព និង គណនេយ្យភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការកៀរគរចំណូលមិនមែនសារពើពន្ធ ៕