ក្នុង​រយៈ​ពេល ៥ សប្តាហ៍​នេះ ការ​បណ្តុះ​បណ្ដាល​មន្ត្រី​អនុវត្ត​ការ​ងារ​ហិរញ្ញ​វត្ថុ​របស់​ក្រសួង​ស្ថាប័ន​នៅថ្នាក់ជាតិ​នៅតែបន្ត

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រ ផ្សារ ភ្ជាប់ មុខ តំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារ ហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ ទៅលើមុខវិជ្ជាបច្ចេកទេសរួមមាន៖ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,កិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង, ការរៀបចំថវិកា, និង គ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ SARMIS ។ កម្មវិធីបណ្តុះ​បណ្តាលនេះ​មានគោលបំណង​ចូលរួមចំណែក​កសាង «គុណវុឌ្ឍិ​វិជ្ជាជីវៈ​ជំនាញ​ហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិង​អនុវត្តការកែទម្រង់​ការ​គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព និងចីរភាព ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។