គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្នុងរយៈពេល ៣ សប្តាហ៍នេះ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ មានភាពមមាញឹកមកទទួលចំណេះ ជំនាញ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- February 28, 2025
- 12:06 pm
ក្នុងរយៈពេល ៣ សប្តាហ៍នេះ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ មានភាពមមាញឹកមកទទួលចំណេះ ជំនាញ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ ដែលក្នុងនោះមានមុខវិជ្ជា ៧ រួមមាន៖ លទ្ធកម្មសារធារណៈ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងថវិកា ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ កិច្ចបញ្ជីកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន និង យន្ដការទំទើបនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធ NRMIS។ ជាគោលបំណងនៃការបណ្តុះបណ្តាលនេះគឺសំដៅរួមចំណែកក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចគោលបំណង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
គួរបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។