កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរ​លេខ ០១៧ សហវ.សរ.អថ ចុះ​ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥

នាព្រឹកថ្ងៃ ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., តំណាងអគ្គនាយកដ្ឋានថវិកា និង តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ., មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី ខេត្ត សរុបប្រមាណ ១៥០ រូប ។ ​