គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្ទែក្នុងស្តីពី «គោលការណ៍ និង ផែនការលើកទឹកចិត្តសម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥»
- admin
- February 14, 2025
- 1:28 pm
កិច្ចប្រជុំផ្ទែក្នុងស្តីពី «គោលការណ៍ និង ផែនការលើកទឹកចិត្តសម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥»
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ , នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិច្ចប្រជុំផ្ទែក្នុងមួយស្តីពី «គោលការណ៍ និង ផែនការលើកទឹកចិត្ត សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥» ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមនាយកវិទ្យាស្ថាន និង មានការចូលរួមពី លោកនាយករង និង លោកប្រធានគ្រប់នាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និង កំណត់អំពីការគោលការណ៍រួម សម្រាប់ការលើកទឹកចិត្ត និង រៀបចំផែនការលើកទឹកចិត្ត ឆ្នាំ២០២៥ សំដៅលើកកម្ពស់ប្រសិទ្ធភាព និង ផលិតភាពការងារ របស់វិទ្យាស្ថាន ក្នុងការបំពេញមុខងារ ភារកិច្ចជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។