គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ការប្រឡងបញ្ចប់មុខវិជ្ជា កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
- admin
- April 7, 2025
- 9:48 am
ការប្រឡងបញ្ចប់មុខវិជ្ជា កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល ត្រូវបានធ្វើឡើងនៅថ្ងៃនេះ
ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជា កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល ជូនសិក្ខាកាមដែលជាមន្ត្រីហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន។ មុខវិជ្ជាកិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល ត្រូវបានបង្រៀនដោយ លោកគ្រូ ជុំ កោសលមុនី ដែលជាឧទ្ទេសាចារ្យប្រចាំវិទ្យាស្ថានសេដ្ឋកិិច្ចនិងហិរញ្ញវត្ថុ ។ ការប្រឡើងបញ្ចប់មុខវិជ្ជានេះ ជាការវាស់ស្ទង់សមត្ថភាពមន្ត្រីហិរញ្ញវត្ថុសាធារណៈ លើជំនាញពាក់ព័ន្ធនឹងកិច្ចបញ្ជិកាគណនេយ្យរបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន។
ក្រោយបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សាទាំងអស់ សិក្ខាកាមដែលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបាន «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ស្របតាមមុខជំនាញសិក្សានីមួយៗ ៕