ការប្រឡងបញ្ចប់មុខវិជ្ជាការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅបន្ទប់បាគង នៅថ្ងៃនេះ

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បាគង​ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជា ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជូនសិក្ខាកាមដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន​ ដែលបង្រៀនដោយ លោកគ្រូ ផាត ពិសី ដែលជាឧទ្ទេសាចារ្យ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការប្រឡងបញ្ចប់មុខវិជ្ជាមួយនេះ ជាការវាស់ស្ទង់សមត្ថភាពសិក្ខាកាម លើជំនាញពាក់ព័ន្ធនិងចំណូលមិនមែនសារពើពន្ធរបស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន​ ។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពីសិក្ខាកាមបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សា​ និងបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល ទេីបអនុញ្ញាតឱ្យសិក្ខាកាមចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ទទួលស្គាល់​ «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ទៅតាមមុខជំនាញនីមួយៗ ៕