ការបណ្តុះ​បណ្តាល​លើ​មុខ​វិជ្ជា​កិច្ច​បញ្ជិកា​គ​ណ​នេយ្យ​រជ្ជ​ទេយ្យ​បុ​រេ​ប្រ​ទាន

នាថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បន្ទាយស្រី នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តការបណ្ដុះបណ្ដាល «វគ្គជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» ជូនដល់មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័ន ដែលការបណ្តុះបណ្តាលថ្ងៃនេះផ្តោតទៅលើមុខវិជ្ជា កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន ដែលបង្រៀនដោយលោកគ្រូ ជុំ កោសលមុនី ជាឧទ្ទេសាចារ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ មុខវិជ្ជានេះ ផ្តោតទៅលើការកត់ត្រាបញ្ជីស្តីពីប្រាក់ដែលរជ្ជទេយ្យករ បានខ្ចីពីរតនាគារ យកទៅចំណាយនៅក្នុងអង្គភាពរបស់ខ្លួន ហើយការចំណាយទាំងឡាយត្រូវបានតាមដាននូវសាច់ប្រាក់ដែលខ្ចីយកទៅ និងទិន្នន័យនៃការចាយវាយ រួចប្រមូលសក្ខីប័ត្រដែល បានចំណាយទាំងអស់នោះ ដើម្បីរៀបចំអាណត្តិនិយ័តកម្ម សម្រាប់ទូទាត់ត្រឡប់មកវិញនូវប្រាក់ដែលបានចាយរួច ។ គួរបញ្ជាក់ថា មុខវិជ្ជាកិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន នេះ មានរយៈពេល ៣០ម៉ោង ដែលនឹងគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ។