ការបណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ការងារ​ហិរញ្ញ​វត្ថុ​របស់​ក្រសួង​ស្ថាប័ន​នៅ​​ថ្នាក់​ជាតិ​កំពុង​បណ្តុះ​បណ្តាល​នៅថ្ងៃនេះ

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តការបណ្ដុះបណ្ដាល «ជំនាញបច្ចេកទេស​កម្រិត​វិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» កម្រិតទី២ និងកម្រិតទី៣ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅ​ថ្នាក់ជាតិ ដែលក្នុងនោះមានមុខវិជ្ជារួមមាន ៖ ខួបគណនេយ្យ, កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល, ការគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌតាមប្រព័ន្ធ SARMIS, លទ្ធកម្មសាធារណៈ, និង ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង ។ កម្មវិធីបណ្តុះ​បណ្តាលនេះមាន​គោលបំណង​រួមចំណែក​ក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញ​ហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាលទី៤ ស្របតាមស្មារតីច្បាប់​ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុថ្មីឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ អនក្រ.បក ស្តីពីគុណវុឌ្ឍិ​វិជ្ជាជីវៈជំនាញហិរញ្ញវត្ថុ​សាធារណៈ ។
គួររម្លឹកថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។