ការបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣ កំពុងតែបន្តការបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ ដែលក្នុងនោះ មានមុខវិជ្ជាចំនួន ៥ កំពុងត្រូវដំណើរការបណ្តុះបណ្តាលនៅថ្ងៃនេះ។ មុខវិជ្ជាទាំង ៥ នោះ រួមមាន៖ មូលដ្ឋានគ្រឹះនៃថវិកា បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ យន្តការទំនើបនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមប្រព័ន្ធ NRNIS កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីនៃការអនុវត្តចំណាយថវិកាចរន្ត។
គោលបំណងនៃការបណ្តុះបណ្តាលនេះគឺឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥