គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣ ចូលរៀនលើកទី១ បានបន្តមកដល់សប្ដាហ៍ទី២
- admin
- February 17, 2025
- 4:24 pm
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣ ចូលរៀនលើកទី១ បានបន្តមកដល់សប្ដាហ៍ទី២
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ សម្រាប់កម្រិតទី២ និងកម្រិតទី៣ ចូលរៀនលើកទី១ បានបន្តមកដល់សប្ដាហ៍ទី២ លើមុខវិជ្ជាចំនួន ៤ គឺ (១). កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទាន, (២). ស្ដង់ដាគណនេយ្យទ្រព្យសកម្មរយៈពេលវែង, (៣). នីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូល, និង (៤). បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ ដែលបានចូលរូមធ្វើបទឧទ្ទេសបច្ចេកទេស ជូនដោយក្រុមឧទ្ទេសាចារ្យ មកពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅរួមចំណែកក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចគោលបំណង ប្រកបដោយប្រសិទ្ធភាព និងចីរភាព។